សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377
កីឡា​កម្ពុជា​បញ្ចប់​យុទ្ធនា​ការ​ស៊ីហ្គេម​ជាមួយ​នឹង​កា​រទទួល​មេដាយ​សរុប​៤៧
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   21-12-2013, 11:53 pm) |  ដោយ : អ៊ឹង ចំរើន           2674
រូបភាព
កម្ពុជាមិន​បាន​សម្រេច​ផែន​ការ​ក្នុងការ​ទទួល​បាន​មេដាយមាស​ពីរ​ខ្ទង់​របស់​ខ្លួន​ឡើយពី​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី២៧នៅ​ទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា។ ក្នុងយុទ្ធ​នាការ​ដែល​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី៦ ខែ​ធ្នូ មក​ កម្ពុជាដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៤៧ ដែល​ក្នុងនោះ​មាន​មាស​៨ ប្រាក់១១ និងសំរិទ្ធ​២៨។
 

ថ្វីត្បិត​តែ​កម្ពុជា​ទទួល​បាន​មេដាយមាស​ត្រឹម​៨មែន ប៉ុន្តែគិត​ទាំង​ចំនួន​ជ័យ​លាភី​ជាឯក​ត្ត​ជ​ន និង​ជា​ក្រុម (វ៉ូវីណាម​) នោះ មេដាយមាស​ចំនួន​១៤​ត្រូវ​បាន​បំពាក់​ជូន​ដល់អត្តព​លិក​កម្ពុ​ជា​។  
ខាងក្រោមនេះ​ជាលទ្ធផល​មេដាយ​ដែលកម្ពុជាទទួលបាន៖  

ចំបាប់ ១០ (មាស​៤ ប្រាក់​២ សំរិទ្ធ៤)
វ៉ូវីណាម ១០ (មាស​២ ប្រាក់​១ សំរិទ្ធ៧)
ប៉េតង់ ៨ (មាស​១ ប្រាក់​៤ សំរិទ្ធ​៣)
តៃក្វាន់ដូ ៥ (មាស​១ ប្រាក់​២ សំរិទ្ធ​២)
សីឈិនឡុង ៦ (ប្រាក់​២ សំរិទ្ធ៤)
កេមប៉ូ ៣ (សំរិទ្ធ៣)
សីប៉ាកតាក្រ ២ (សំរិទ្ធ២)
ទូកកានូ ១ (សំរិទ្ធ១)
ទូក​ប្រពៃណី១ (សំរិទ្ធ១)
វូស៊ូ ១ (សំរិទ្ធ១)។  

គេហទំព័រ​ថ្មីៗនឹងផ្តល់ព័ត៌មាន​ជាបន្តបន្ទាប់ទៀតជុំវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម
 
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានចម្រុះ
  ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស បាន​អះអាងថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​និយាយ​ត្រង់ៗ ឲ្យ​លោក​បែក​គ្នា​ពី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។
9 minutes - 90
 ​ ​នៅ​ព្រឹក​ថ្ងៃទី​០៦ ឧសភា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុងនាម​ដើមបណ្ដឹង ដែល​ប្ដឹង​លោក អ៊ូ វីរៈ ពីបទ​បរិហាកេរ្តិ៍​សាធារណៈ ដោយ​ទាមទារ​សំណង​៤០០​លាន​រៀល​។​
1 hrs - 1224
  ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ខែឧសភា លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​ក្រុមការងារ​ថ្នាក់​រាជធានី​-​ខេត្ត​ថា គណបក្ស​នឹង​រៀបចំ​វេទិកា​បណ្តុះបណ្តាល​គណៈ​ប្រតិបត្តិ ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ និង​គោលការណ៍​មូលដ្ឋាន «​វិមជ្ឈការ​អំណាច​»​។​
2 hrs - 394
    ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ស្ត្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​ពិធី​ជិះ​កង់​រួមគ្នា​នា​ថ្ងៃទី​៧ ខែឧសភា ខាងមុខ ក្រោម​ប្រធានបទ​រៀងៗ​ខ្លួន​។ សម្រាប់ EU ប្រធានបទ​នៃ​ការ​ជិះ​កង់​នេះ គឺ «​សហភាព​អឺរ៉ុប និង​កម្ពុជា នាំគ្នា​រក្សា​ភពផែនដី​» រីឯ​គណៈកម្មការ​ស្ត្រី និង​កីឡា​របស់ NOCC ផ្តោតលើ «​ការចូលរួម​រំលែក​សេចក្តីស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ​អ្នក​ម្តាយ​!!!» (Bike for Mom)​។​
3 hrs - 196
  ​វ៉ាស៊ីនតោន​៖ អាជ្ញាធរ​ប៉ូលិស​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ជិត​១​ម៉ឺន​នាក់​ចេញពី​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ហើយ​ក្នុងនោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។ នេះ​បើតាម​តួលេខ​ចុងក្រោយ ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល VOA ទទួលបាន​នៅ​ថ្ងៃ​ពុធ​នេះ​។​
3 hrs - 374
prev12345...1314next
ចំនួនអ្នកចូលទស្សនា
​​​​​​​​​​
  ថ្ងៃនេះ 69,616 
  ចូលអានអត្ថបទថ្ងៃនេះ 142,044 
  ពីម្សិលមិញ 201,415 
  ចូលអានអត្ថបទម្សិលមិញ 361,983 
  ខែមុន 6,836,168 
  សរុបក្នុងឆ្នាំ២០១៦ 25,525,576 
ថ្មីៗចាប់ផ្តើមដំណើរការ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១២