Thmey Thmey 25
ភ្នំពេញ - អត្ថបទ
1 ម៉ោង . ភ្នំពេញ ចូលឆ្នាំ កុំ​ភ្លេច​ធ្វើបុណ្យ​ជាមួយ​ព្រះ​រស់​!

​ភ្នំពេញ​៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មនុស្សម្នា តែង​ទៅ​ជួបជុំ​ក្រុមគ្រួសារ នៅឯ​ស្រុកកំណើត​រៀងៗ​ខ្លួន ហើយក៏​នាំគ្នា​ទៅ​វត្តវ៉ា ដើម្បី​ធ្វើ​បុណ្យទាន និង​ដើរលេង​កម្សាន្ត​ផងដែរ​។ យ៉ាងណាក៏ដោយ កូនប្រុស​ស្រី​គ្រប់រូប គប្បី​នឹកឃើញ​ឪពុកម្តាយ ដែលជា​ព្រះ​រស់ នៅក្នុង​ផ្ទះ​ផង​។​

7 ម៉ោង . ភ្នំពេញ ជ្រើសរើស​រថយន្ត Mercedes ជាច្រើន​ម៉ូ​ឌែ​ល ជាមួយ​តម្លៃ​ពិសេស​ពី​ក្រុមហ៊ុន ស្តារ អូ​តូ​

ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា នៅតែ​បន្ត​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេស​(Auto Finance Day) គឺ​ការបង់​រំលស់​រថយន្ត​ទំនើប​ប្រណីត​ម៉ាក Mercedes-Benz នៅក្នុង​តម្លៃ​ដ៏​ពិសេស ដែលមាន​ការបង់ប្រាក់​មុន​តិច ការប្រាក់​ទាប​។ មាន​រថយន្ត Mercedes ជាច្រើន​ម៉ូ​ឌែ​ល ដែល​ត្រូវបាន​ដាក់បញ្ចូល​សម្រាប់​កម្មវិធី​បង់​រំលស់​នេះ​។

7 ម៉ោង . ភ្នំពេញ កសិករ​ថា​ត្រសក់ផ្អែម​ឆ្នាំនេះ​លក់​មិនសូវ​បាន​ថ្លៃ

សៀមរាប​៖ ក្រៅពី​ស្ករត្នោត ក្នុង​នោះគេ​ក៏​ស្គាល់​ត្រសក់ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី​ផងដែរ​។ នៅតាម​ផ្លូវ​ទៅ​ប្រាសាទបន្ទាយស្រី កសិករ​បានដាក់​លក់​ត្រសក់ផ្អែម​តាម​សងខាង​ផ្លូវ ដើម្បី​ទាក់ទាញ​ភ្នែក​អ្នកជិះ​កាត់​។ ឆ្នាំនេះ ការប្រមូល​ផល​ត្រសក់ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី គឺ​ចាប់ពី​ចុងខែ មីនា​មក​។ កសិករ​ថា ដោយសារ​អ្នក​ដាំ​ត្រសក់​កើនឡើង ធ្វើឱ្យ​តម្លៃ​ហាក់​ចុះ​បន្ដិច គឺ​រាល់​ឆ្នាំ​អាច​លក់បាន​ចន្លោះ​ពី ៦...

7 ម៉ោង . ភ្នំពេញ លោក យ៉ង សាំង​កុមារ បង្ហាញ​បច្ចេកទេស​ដាំ​«​ចេកណាំវ៉ា​»​ឲ្យ​បាន​ផ្លែ​ថ្លោស​ល្អ​!

តាកែវ​៖ ទាំង​ដើម​, ស្លឹក និង​ផ្លែ​របស់​ចេកណាំវ៉ា មាន​អត្ថប្រយោជន៍​ច្រើន​, វា​មាន​ផ្លែ​គ្រប់​រដូវ ហើយ​ជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ ដែល​កសិករ​គួរ​ដាំ​នៅក្នុង​បរិវេណ​ផ្ទះ ឬ​នៅក្នុង​ចម្ការ​ឲ្យ​បាន​គ្រប់គ្នា​។ ដើម្បី​ឲ្យ​ចេកណាំវ៉ា​ផ្លែ​បាន​ថ្លោស​ល្អ អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ ពន្យល់​ពី​បច្ចេកទេស​នេះ​យ៉ាង​ដូច្នេះ​ថា​៖ ប្រសិនបើ​ចេក​មួយ​គុម្ព​មាន​១០​ដើម កសិករ​គួរ​ទុក​ត្រឹមតែ​៣​ដើម​, ស្លឹកចេក​ដែល...

7 ម៉ោង . ភ្នំពេញ «​ធុងបាស​» ទាញ​ក្មេងៗ​ជនជាតិ​គ្រឹ​ង ឲ្យ​ងាក​ចេញពី​ប្រពៃណី​ខ្លួន​

​រតនគិរី​៖ «​បើ​ជំនាន់​ខ្ញុំ ពេល​មាន​អ្នកស្លាប់ គឺមាន​ក្រុម​សី​ល្បៈ​វាយគង ដើម្បី​រាំ​កំដរ​សព តែ​ក្មេង​ឥឡូវ​ក្លាយ​ចង់​អស់ហើយ ទាល់​តែមាន​ចាក់ធុងបាស​រាំ បាន​ពួកគេ​មក​រាំ​កំដរ​សព​»​។ នេះ​ជាស​ម្តី​របស់​បុរស​ជាន​ជាតិ​គ្រឹ​ង​វ័យ​ជាង​៤០​ឆ្នាំ ដែល​កំពុង​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ស្ថិតនៅ​ចម្ងាយ​ជាង​២០​គីឡូ​ពី​ក្រុង​បាន​លុង​។ វត្តមាន​ធុងបាស កំពុង​ជំនួស​ឧបករណ៍​ភ្លេងបុរាណ​របស់​ជនជាត...

7 ម៉ោង . ភ្នំពេញ ហេតុអ្វី​បានជា​សម្ពាធ​ឈាម​ខ្ញុំ​ស្រាប់តែ​ឡើង​ខ្ពស់​ទាំង​ខ្ញុំ​មិន​ដឹងអី​សោះ​ចឹ​ង​?

ការ​លើស​សម្ពាធ​ឈាម នឹងធ្វើ​ឲ្យ​ដាក់​សម្ពាធ​កាន់​ទែ​ខ្លា​មង​ទៅលើ​ការ​ច្របាច់​របស់​បេះដូង និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ទៀត​។​

7 ម៉ោង . ភ្នំពេញ ល្បែង​ទាញព្រ័ត្រ បង្ហាញ​ពី​សាមគ្គីភាព​

​ល្បែង​ទាញព្រ័ត្រ ជា​ប្រភេទ​ល្បែង​មួយបែប ដែល​យុវជន​ខ្មែ​ទាំង​បុរស ទាំង​ស្ដ្រី តែង​លេង​កំសាន្ដ​សប្បាយ ។​ល្បែង​ទាញព្រ័ត្រ គេ​លេង​ដោយ​ប្រើ​កម្លាំងកាយ ហើយ​គេ​លេង​តែ ក្នុង​រដូវចូលឆ្នាំ​ខ្មែរ ប៉ុណ្ណោះ​។ ល្បែង​នេះ បង្ហាញ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកឈ្នះ​គូបដិបក្ខ​។

7 ម៉ោង . ភ្នំពេញ អន្សមអាំង​មុខ​ទូត​ចិន ជួយ​ផ្គត់ផ្គង់​ជីវភាព ៣​គ្រួសារ​ជិត​២​ទសវត្សរ៍

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន ឬ​រស់នៅ​តំបន់​ក្បែ​នោះ ប្រាកដជា​ឃើញ អាជីវករ​កំពុង​អង្គុយ​អាំង​«​នំអន្សម​» និង​មាន​អតិថិជន​ចេញចូល​មមាញឹក​គួរសម​។ អ្នកលក់​នំអន្សម​អាំង​នៅ​ទីនោះ ខ្លះ​បាន​ចំណាយពេល​ជាង​១៥​ឆ្នាំ​មកហើយ និង​ខ្លះទៀត​បាន​ផ្ទេរ​មុខរបរ​ប្រពៃណី​នេះ​ឲ្យ​ទៅ​កូន​លក់​បន្ត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​។

7 ម៉ោង . ភ្នំពេញ អ្នកភូមិ​នាំគ្នា​ធ្វើ​ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​…​លក់​ឲ្យ​ទេសចរ​ដែល​ទៅលេង​សួនផ្កា​ឈូករ័ត្ន

​ត្បូងឃ្មុំ​៖ សួនផ្កា​ឈូករ័ត្ន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ទាក់ទាញ​ទេសចរ​ទីជិត​ឆ្ងាយ ទៅ​កម្សាន្ត​ជា ហូរហែ​។ មិន​ត្រឹមតែ​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ ប៉ុណ្ណោះ​ទេ សួនផ្កា​ឈូករ័ត្ន បាន​ជំរុញ​ឲ្យ​អ្នកភូមិ​នាំគ្នា​ធ្វើ ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​, ម្ទេស​ត្រាំ និង​ពោត​ស្ងោរ​ជាដើម លក់​ឲ្យ ទេសចរ ដែល​ទៅលេង​កម្សាន្ត​នៅ​សួនផ្កា​ឈូករ័ត្ន​នេះ​។

7 ម៉ោង . ភ្នំពេញ លៀស​ហាល​៦​រសជាតិ​ដ៏​ល្បី​នៅ​កំពង់ចាម ១​កំប៉ុង ៦​ពាន់​រៀល

កំពង់ចាម​៖ លៀស​ហាល នៅតែ​ជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ នៅ​ទី​រួម​ខេត្តកំពង់ចាម ម្ដុំ​ផ្លូវភ្លោះ​ជា​កន្លែង​លក់​លៀស​ហាល​ដ៏​ល្បី​មួយ ដែលមាន​អតិថិជន​ចោមរោម​ទិញ​ឥត​ដាច់​។ អ្នកស្រី សា វ៉ាត ជា​អ្នកលក់​មួយរូប ក្នុងចំណោម​អ្នកលក់​ជាច្រើន​ទៀត​នៅ​ទីនោះ​។​អ្នកលក់​លៀស​រូបនេះ ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ គាត់​អាច​លក់​លៀស​ហាល​បាន​ពី​១៥០ ទៅ​២០០​កំប៉ុង និង​អាច​បាន​ប្រាក់ចំណេញ​ខ្ទង់​១០​ម៉ឺន​រៀល​។ បើតាម​អ្...