ភ្នំពេញ៖ ខេត្តពោធិ៍សាត់ ជាខេត្តមួយដែលស្ថិតនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជា មានតំបន់ទេសចរណ៍សក្ដានុពលចំនួន ៣៤កន្លែង សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត។ បើតាមអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន តំបន់ទេសចរណ៍ទាំងនោះ ស្ថិតនៅតាមផ្ទៃទឹកបឹងទន្លេសាប, តំបន់ភ្នំជួរភ្នំក្រវាញ និងតំបន់ទីប្រជុំជន។