Thmey Thmey 25
ភ្នំពេញ
6 ថ្ងៃ . ភ្នំពេញ ២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង ២៥​ម៉ឺន​នាក់ ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ឡើងវិញ​

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ត​កើន​ឡើងវិញ ក្នុង​រយៈពេល​២​សប្ដាហ៍ នៃ​ខែឧសភា​នេះ ខណៈពេល​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ធូរស្រាល​ជាង​ប្រទេស​ដទៃ​។ ២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង​២៥​ម៉ឺន​នាក់ ដែល​កើនឡើង​ជាង​៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​២​ប្ដា​ហ៍ នៃ​ខែមេសា​។​

6 ថ្ងៃ . ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ប្រាង្គ​ប្រាសាទ ចំនួន​១៥១​កន្លែង​

​ភ្នំពេញ​៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​ទេសចរណ៍ធម្មជាតិ​,​តំបន់​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ និង​តំបន់​ប្រាង្គ​ប្រាសាទបុរាណ ដល់​ទៅ​១៥១​កន្លែង​ឯណោះ​។ អ្នកស្រី ចាន់នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជាក់​ដូច្នេះ​នៅក្នុង​សន្និសីទកាសែត ស្តីពី​វ​ឌ្ឍ​ភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ ខែឧសភា​។​

6 ថ្ងៃ . ភ្នំពេញ ជួយ​ផលិតផល​តាម​តំបន់​៖ អ្នក​ផលិត អ្នកលក់ និង​អ្នកទិញ​ជួបគ្នា​នៅលើ​ទំព័រ​ព័ត៌មាន Thmeythmey25

App Thmeythmey25 ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ការផលិត​ព័ត៌មាន​ទាក់ទង​ទៅនឹង​ផលិតផល​ថ្នាក់​តំបន់ និង​ខេត្ត ត្រៀម​ផ្តល់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​តម្លៃថោក​បំផុត​សម្រាប់​ផលិតផល​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​នានា​។ App Thmeythmey25 ផលិត​ព័ត៌មាន​កសិកម្ម ទេសចរណ៍ ផលិតផល​ប្រពៃណី ផលិតផល​អត្តសញ្ញាណ​តាម​តំបន់​។​ល​។​---

1 សប្ដាយ៏ . ភ្នំពេញ “​គ្រាប់​ប៉េងប៉ោះ​” ក៏​ល្អ​ចំពោះ​សុខភាព​បញ្ចុះ​សម្ពាធ​ឈាម និង​ទប់ស្កាត់​ជំងឺ​ច្រើន​ទៀត​

​តើ​អ្នក​តែងតែ​បោះ​គ្រាប់​ប៉េងប៉ោះ​ចោល​នៅពេល​រៀន​ចំ​ចម្អិន​មែន​ទេ​? ឈប់​ធ្វើបែបនេះ​ទៀត​! នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ---

1 សប្ដាយ៏ . ភ្នំពេញ កម្ពុជា​នាំចូល​ភាពយន្ត​បរទេស​ប្រមាណ ២៥០ រឿង នៅក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ​៖ ភាពយន្ត​បរទេស​ដែល​បាន​នាំ​ចូលមក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ភាពយន្ត​ខ្នាត​ធំ​(​ភាពយន្ត​ដុំ​) ប្រមាណ​ជិត​២០០​រឿង និង​ភាពយន្ត​ភាគ​ប្រមាណ​៥០​រឿង​។ នេះ​ជាការ​ប៉ាន់ស្មាន​របស់លោក ព្រំ សិលា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​។​---

1 សប្ដាយ៏ . ភ្នំពេញ អ្នកស្រី កែវ ណា​រុំ​៖«​ខ្ញុំ​សរសេរ​សៀវភៅ​ពី​សិល្បៈ​វប្បធម៌ ដើម្បី​ទុកជា​ឯកសារ​ឲ្យ​ក្មេងជំនាន់ក្រោយ​»

​ភ្នំពេញ​៖ ព្រោះតែ​សង្កេតឃើញថា សៀវភៅ​ស្ដីពី​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ស្ដីពី​ឧបករណ៍​ភ្លេងខ្មែរ មិនសូវ​សម្បូរ​អ្នកសរសេរ ទើបបានជា​អ្នកស្រី កែវ ណា​រុំ ខំ​ចំណាយ​ពេលវេលា​ស្ទើរ​ពេញ​មួយជីវិត​របស់ខ្លួន ដើម្បី​ស្វែង​ទៅ​ស្រាវជ្រាវ​នៅតាម​តំបន់​នានា​។ ស្ថិតក្នុង​វ័យ​ជាង​៧០​ឆ្នាំនេះ អ្នកស្រី កែវ ណា​រុំ នៅតែ​បន្ត​ប្រឹងប្រែង​សរសេរ​បញ្ចប់ ចំណងជើង​សៀវភៅ​មួយចំនួនទៀត ទាំង​ដែលមាន​ជំងឺ​ប្រចាំកាយ​។ បំណង​ច...

1 សប្ដាយ៏ . ភ្នំពេញ សហគ្រិន​យុវ​កសិករ ត្រៀមខ្លួន​ជំនួស​កសិករ​វ័យ​ចំណាស់​

ភ្នំពេញ​៖ «កម្លាំង​សហគ្រិន​យុវ​កសិករ​នឹង​កើនឡើង​កាន់តែច្រើន ហើយ​ពួកគេ​អាច​នឹង​ជំនួស​ការធ្វើ​កសិកម្មរ​បស់​កសិករ​វ័យ​ចំណាស់​នា​ពាល​អនាគត​បាន​»។ នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​កសិកម្ម​លោក ប៉ែន សូ​នី ដោយ​លោក​បញ្ជាក់​ត្រង់ចំណុច​នេះ​ថា ប្រសិនជា រដ្ឋា​ភា​បាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ផ្តល់​ជា​បច្ចេកទេស​, ដើមទុន​, ការ​គ្រង់​គ្រង​អាជីវកម្ម និង​ជួយ​រក​ទីផ្សារ​ដល់​យុវ​កសិករ​បន្ថែម​។​-...

1 សប្ដាយ៏ . ភ្នំពេញ លោក គីម ហ៊ាង​៖ បើ​គ្មាន​លុយ​ទិញ​ផ្ទះ​ទេ គួរ​ទិញ​ដីឡូត៍​ទុក ឲ្យ​តែមាន​ប្លង់​ត្រឹមត្រូវ​

​លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន Khmer Real Estate បាន​ចែករំលែក​ថា បើ​យុវជន​គ្មាន​លទ្ធភាព​ទិញ​ផ្ទះល្វែង​នោះទេ គួរតែ​ទិញ​ដីឡូត៍​ទុក​សម្រាប់​សង់ផ្ទះ​ពេល​ក្រោយ​។ អ្នកមាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យ​ច្រើន​ឆ្នាំ​រូបនេះ បន្ថែមថា បើ​ចាំ​មាន​លុយ​ធ្វើ​ផ្ទះ​ចាំ​ទិញ នោះ​ដី​ឡើងថ្លៃ ហើយ​យុវជន​នៅតែ​គ្មាន​លទ្ធភាព​ទិញ​ដដែល​។ លោក​ប្រាប់ថា គេ​គួរ​ទិញ​ដី​ជិត ឬ​ឆ្ងាយ​ពី​ក្រុង​តាម​លទ្ធភាព កុំ​ចាំ​សន្សំ​លុយ​បាន​ច្រើន​បាន​ទិ...

1 សប្ដាយ៏ . ភ្នំពេញ ចូលឆ្នាំ​ចិន​៖ អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល មិនសូវ​សង្ឃឹម​ចំណេញ ខណៈ​ផ្កា​មិនសូវ​ល្អ​

​ភ្នំពេញ​៖ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​នេះ អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល​ម្នាក់ៗ​បាន​ចំណាយ​ដើមទុន​រាប់ពាន់​ដុល្លារ អ្នកខ្លះ​១​ពាន់ និង​អ្នក​ខ្លះទៀត ៣​ទៅ​៤​ពាន់​ដុល្លារ​ក៏មាន​។ ដើម​ផ្កា​អង្គាសីល ដែល​អាជីវករ​ដាក់លក់ មានតម្លៃ​ចាប់ពី ១០​ដុល្លារ ដល់​រាប់រយ​ដុល្លារ​ក្នុង​១​ដើម​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ក្រុមអាជីវករ​លក់​ផ្កា​អង្គាសីល​នៅ​ម្ដុំ​ផ្សារ​ដី​ហ៊ុយ បាន​ប្រាប់​ពី​ដើមទុន...

1 សប្ដាយ៏ . ភ្នំពេញ កម្ពុជា​ត្រៀម​៤​របាំ និង​គុន​ល្បុកតោ សម្រាប់​សម្តែង​នា​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​ឈី​ង​ហ្គេ នៅ​សិង្ហ​បុរី​

​ភ្នំពេញ​៖ មុន​នាំយក​សិល្បៈ​ខ្មែរ​ទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បុរី ប្រតិភូ​សិល្បករ សិល្បការិនី បាន​សម្ដែង​សិល្បៈ​ទាំងនោះ ឆ្លង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ព្រឹក​ថ្ងៃទី ៨​ខែកុម្ភៈ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ អ្នកស្រី ភឿង ស​កុ​ណា បាន​កោតសរសើរ​ចំពោះ​ទឹកដៃ នៃ​ការដំឡើង​របាំ​ថ្មី​នោះ ថា​មាន​អត្ថន័យ​។​--...