Thmey Thmey 25
ភ្នំពេញ
6 ថ្ងៃ . ភ្នំពេញ អ្នកភូមិ​នាំគ្នា​ធ្វើ​ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​…​លក់​ឲ្យ​ទេសចរ​ដែល​ទៅលេង​សួនផ្កា​ឈូករ័ត្ន

​ត្បូងឃ្មុំ​៖ សួនផ្កា​ឈូករ័ត្ន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ទាក់ទាញ​ទេសចរ​ទីជិត​ឆ្ងាយ ទៅ​កម្សាន្ត​ជា ហូរហែ​។ មិន​ត្រឹមតែ​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ ប៉ុណ្ណោះ​ទេ សួនផ្កា​ឈូករ័ត្ន បាន​ជំរុញ​ឲ្យ​អ្នកភូមិ​នាំគ្នា​ធ្វើ ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​, ម្ទេស​ត្រាំ និង​ពោត​ស្ងោរ​ជាដើម លក់​ឲ្យ ទេសចរ ដែល​ទៅលេង​កម្សាន្ត​នៅ​សួនផ្កា​ឈូករ័ត្ន​នេះ​។

6 ថ្ងៃ . ភ្នំពេញ អន្សមអាំង​មុខ​ទូត​ចិន ជួយ​ផ្គត់ផ្គង់​ជីវភាព ៣​គ្រួសារ​ជិត​២​ទសវត្សរ៍

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន ឬ​រស់នៅ​តំបន់​ក្បែ​នោះ ប្រាកដជា​ឃើញ អាជីវករ​កំពុង​អង្គុយ​អាំង​«​នំអន្សម​» និង​មាន​អតិថិជន​ចេញចូល​មមាញឹក​គួរសម​។ អ្នកលក់​នំអន្សម​អាំង​នៅ​ទីនោះ ខ្លះ​បាន​ចំណាយពេល​ជាង​១៥​ឆ្នាំ​មកហើយ និង​ខ្លះទៀត​បាន​ផ្ទេរ​មុខរបរ​ប្រពៃណី​នេះ​ឲ្យ​ទៅ​កូន​លក់​បន្ត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​។