Thmey Thmey 25
«​ដើម​អារក្ខ​»​មាន​រាង​កាំជណ្ដើរ ជា​ជំនឿ​របស់​ជនជាតិដើម​ភាគតិច​
4 ថ្ងៃ . ភ្នំពេញ

រតនគិរី​៖ វល្លិ​មួយ​ដើម​មាន​រាង​ស្រដៀង​នឹង​កាំជណ្តើរ បាន​វា​ឡើង​ប្រប​នឹង​ដើមឈើ​មួយ នៅក្បែរ​មាត់ទឹក​ជ្រោះ​កា​ទៀង នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី​។ ដើម​វល្លិ​នេះ ត្រូវបាន​ពលរដ្ឋ​ជនជាតិភាគតិច​ព្រៅ រស់នៅក្នុង​តំបន់​នោះ​ហៅថា «​ដើម​អារក្ខ​» ឬ «​វល្លិ​អារក្ខ​» ដោយ​ពួកគាត់​មានជំនឿថា «​អារក្ខ​» ជា​អ្នកការពារ​ទឹកដី​ព្រៃឈើ និង​មើលថែ​ជនជាតិដើម​ភាគតិច​របស់​ពួកគាត់ ដែល​រស់​នៅតាម​ភូមិ​ស្រុក​នីមួយៗ​។ នៅពេល​ដែលមាន​ជំងឺ ឬ​បញ្ហា​អ្វីមួយ​កើតឡើង ជនជាតិដើម​ភាគតិច​ព្រៅ​ទាំងនោះ តែងតែ​រៀបចំ​ពី​ធី​សែន​អារក្ខ នៅក្រោម​ដើម​វល្លិ​អារក្ខ​នេះ ដោយមាន​គ្រឿង​តង្វាយ ដូចជា លេងភ្លេង​អារក្ខ​, ស្រា​ពាង​, មាន់​, ជ្រូក​ជាដើម ទៅតាម​ជំនឿ​និង​ទំនៀមទម្លាប់​ចាស់​បុរាណ​របស់​ជនជាតិ​ដើម​ភាគតិច​។ យ៉ាងណាក៏ដោយ ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​ព្រៅ​ម្នាក់​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន យើង​ជឿ​ខាង​ពេទ្យ​ខ្លះ ជំនឿ​ខាង​អារក្ខ​ខ្លះ​»​។

សូម​អញ្ជើញ​ទស្សនា​ដើម​វល្លិ​អារក្ខ នៅក្នុង​សហគមន៍​ទឹកជ្រោះ​កា​ទៀង នៃ​ស្រុក​លំផាត់ ខេត្តរតនគិរី ដូចតទៅ​៖ 




ដោយ៖ ញឹក ស្រីល័ក្ខ (Nhek Sreyleak) © រក្សាសិទ្ធិដោយ thmeythmey.com