Thmey Thmey 25
ជ័យលាភី​បាក់​ឌុប​និទ្ទេស A លំដាប់​ពិន្ទុ​ខ្ពស់ជាងគេ​​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨
30/11/-0001 12:00 am កំពង់ឆ្នាំង
​រយៈពេល​៥​ឆ្នាំ​ហើយ​ដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) បាន​ដំណើរការ​សម័យ​ប្រឡង​របស់ខ្លួន ក្រោម​កំណែទម្រង់​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន​។ ក្រោម​ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​» ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ មានការ​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ។​
 
​សារព័ត៌មាន ThmeyThmey សូម​រំលឹក​ពី​ជ័យលាភី​ដែល​ទទួលបាន​និទ្ទេស A ជាមួយនឹង​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ (១០០) ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨៖
 
​ឆ្នាំ​២០១៤៖ យុវជន ចាន់ ពិចិត្រ មកពី​វិទ្យាល័យ​សុរាម្រិត ខេត្តកំពង់ឆ្នាំង មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ជ័យលាភី​និទ្ទេស A ១១​នាក់​។ ពិចិត្រ បាន​បន្ត​ការសិក្សា​នៅ Faculty of Medecine, Mahasarakham University នៅ​ប្រទេស​ថៃ​។​


​ឆ្នាំ​២០១៥៖
យុវជន ម៉ាន កូតា ពី​វិទ្យាល័យ​វិទ្យាល័យបាក់ទូក​ រាជធានីភ្នំពេញ​ បាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងចំណោម​និទ្ទេស A ១០៨​នាក់​។ កូតា សិក្សាបន្តនៅ​ប្រទេសថៃ។​


២០១៦៖
យុវជន កាំ​ង ស៊ី​ញ​លី សាលា​ប៊ែ​ល​ធី​អន្ដរជាតិ​សាខា​ទី ៥ ច្បារអំពៅ រាជធានី​ភ្នំពេញ ទទួលបាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ ក្នុងចំណោម​និទ្ទេស A ៤០៥​នាក់​។ បច្ចុប្បន្ន ស៊ី​ញ​លី​សិក្សា​នៅ Entrepreneurship/Hotel and Restaurant Management at Bangkok University ប្រទេស​ថៃ​។​


ឆ្នាំ​២០១៧៖
យុវជន ស គីម​ស៊ា សាលា​ប៊ែ​ល​ធី​អន្តរជាតិ សាខា​ទី​៩ ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។ គីម​ស៊ា ទទួលបាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ជ័យលាភី​និទ្ទេស A ចំនួន​៤២៤​នាក់​។​


ឆ្នាំ​២០១៨៖
យុវតី ថន រតនា ពី​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ​។ រតនា ជា​ជ័យលាភី​នារី​ដំបូង​ដែល​បាន​និទ្ទេស A ជាមួយនឹង​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ នៅ​ឆ្នាំនេះ រតនា ស្ថិតក្នុង​ចំណោម​និទ្ទេស A ៤០៨​នាក់​៕

ដោយ៖ 22 © រក្សាសិទ្ធិដោយ thmeythmey25.com