Thmey Thmey 25
លោក យុទ្ធ និស្ស័យ តែងតែមាន​បទ​ចម្រៀង​ពី​តំបន់​ទេសចរណ៍​ដែល​ខ្លួន​ទៅដល់​
27/06/2020 12:00 pm សៀមរាប ​សៀមរាប​៖ លោក យុទ្ធ និស្ស័យ ជា​អ្នកចម្រៀង​ផង និង​ជា​អ្នក​និយម​ដើរ​កម្សាន្ត​ផង​។ ក្នុងនាម​ជា​អ្នកចម្រៀង​មួយរូប លោក និស្ស័យ តែង​តាក់តែង​បទ​ចម្រៀង​ពី​តំបន់​ទេសចរណ៍​ដែល​ខ្លួន​បាន​ទៅដល់ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​នោះ​ផង ហើយ​វា​ក៏​ផ្នែក​មួយ​នៃ​អនុស្សាវរីយ៍​នៃ​ដំណើរ​កម្សាន្ត​របស់ខ្លួន​ផងដែរ​។ តាមរយៈ​ជំរំ​តង់​របស់ Cambodia Amazing Trip Planner លោក យុទ្ធ និស្ស័យ ក៏បាន​ស្គាល់​បន្ថែមទៀត ពី​ប្រវត្តិ​នៅ​តំបន់​ទេសចរណ៍​នីមួយ​ផងដែរ​។ តារាចម្រៀង​រូបនេះ ក៏បាន​ស្នើ​អ្នកទេសចរ ដែល​ទៅ​កម្សាន្ត​នៅតាម​តំបន់​នីមួយៗ ចូលរួម​ថែរក្សា​បរិស្ថាន​ឲ្យ​បានល្អ ជាពិសេស​គឺ​ការ​ទុកដាក់​សំរាម ឬ​បើ​អាច​វេច​ខ្ចប់​សំរាម​ទាំងនោះ​មកវិញ ព្រោះ​នៅ​តំបន់​ខ្លះ​គ្មាន​អ្នកប្រមូល​នោះទេ​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​លោក ប៉ាន់ បូ​នី នៃ​សារព័ត៌មាន​Thmeythmey25 និង​លោក យុទ្ធ និស្ស័យ ដូចតទៅ​៖
 


ដោយ៖ ប៉ាន់ បូនី © រក្សាសិទ្ធិដោយ thmeythmey25.com