Thmey Thmey 25
ទិដ្ឋភាពថ្ងៃរះនៅអង្គរវត្ត នៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរ
05/07/2020 11:00 am សៀមរាប សៀមរាប៖ ភ្ញៀវទេសចរជាតិ កាន់តែច្រើនបានចេញទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរនានា អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានចុះថយបន្តិចនេះ​។ នៅតាមតំបន់រមណីយដ្ឋានអង្គរវិញ វត្តមានភ្ញៀវទេសចរអន្តរជាតិនៅតែបន្តមានសភាពស្ងប់ស្ងាត់ខ្លាំង ប៉ុន្តែភ្ញៀវទេសចរជាតិ ហាក់នៅមានកំណើនច្រើនទៅទស្សនាតំបន់អង្គរ។ 

នាព្រឹកព្រលឹមម៉ោង៥ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រងចាំគយគន់សម្រស់ថ្ងៃរះដ៏ស្រស់ស្អាតនៅប្រាសាទអង្ករវត្ត។ ទិដ្ឋភាពថ្ងៃរះនេះ បង្កើតបានជារូបភាពមិនអាចបំភ្លេចបាន ហាក់ដូចជាគំនូរដែលវិចិត្រករជំនាញគូរឡើងវិញ។ 

ដើម្បីជ្រាបច្បាស់ សូមលោក-អ្នកនាងទស្សនាវីដេអូ MoJo ខាងក្រោម៖ 
ដោយ៖ សែម វណ្ណា © រក្សាសិទ្ធិដោយ thmeythmey25.com