Thmey Thmey 25
កាតសមាជិករបស់ Eat Right ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អតិថិជន
31/07/2020 11:59 am ភ្នំពេញ ចំពោះអតិថិជនដែលមានកាតសមាជិកពីហាងអាហារ Eat Right នឹងទទួលបានការបញ្ចុះតម្លៃពី ១០-៣០% រយៈពេល ១ឆ្នាំសម្រាប់ការមកញ៉ាំផ្ទាល់ហាង និងការបញ្ជាទិញ។ ដើម្បីទទួលបានកាតសមាជិក អតិថិជនអាចចុះឈ្មោះនៅហាងផ្ទាល់ និងតាមរយៈហ្វេសប៊ុករបស់ Eat Right ដោយគ្រាន់តែមានលេខទូរស័ព្ទ និងឈ្មោះ នឹងទទួលបានកាតសមាជិកភ្លាម។

សម្រាប់អតិថិជនដែលបានចូលជាសមាជិករបស់ Eat Right ទទួលបានការបញ្ចុះតម្លៃ ១០-៣០%  រាល់ការទៅញ៉ាំអាហារ និងភេសជ្ជៈ ដោយផ្ទាល់ដល់ Eat Right ឬដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នក។ បន្ថែមលើនេះលោកអ្នកក៏ទទួលបានកន្លែងមិនគិតថ្លៃដើម្បីរៀបចំការប្រជុំ និងកន្លែងពិក្សាការងារ។ សម្រាប់អ្នកដែលមានកាតសមាជិក Eat Right នឹងទទួលបានឱកាសពិសេសដូចជារៀបចំការចាប់រង្វាន់ប្រចាំឆ្នាំ ការសន្សំពិន្ទុ ដើម្បីទទួលបានការញ៉ាំអាហារ និងភេសជ្ជៈ Free ផងដែរ។

Eat Right មានសេវាបម្រើម្ហូបអាហារ ៣ ពេល សម្រាប់អាហារពេលព្រឹកមាន បាយសាច់មាន់ បាយសាច់ជ្រូក ភេសជ្ជៈ និងបង្អែម សម្រាប់អាហារថ្ងៃត្រង់មានមុខម្ហូបចំនួន ៥ ទៅ ៧មុខ ឲ្យអតិថិជនជ្រើសរើស រួមផ្សំនឹងបង្អែម និងភេសជ្ជៈ សម្រាប់ពេលល្ងាចមាន នំបញ្ចុក មីឆា លតឆា និងភេសជ្ជៈ។ 

សម្រាប់អតិថិជនដែលជ្រើសយកកញ្ចប់ម្ហូបអាហារប្រចាំខែពី Eat Right ក្នុងតម្លៃ ៣០ដុល្លារសម្រាប់ម្នាក់នឹងទទួលបាន បាយមួយ ម្ហូបមួយមុខ និងបង្អែមមួយមុខ។ អតិថិជនមានជម្រើសពីរ ក្នុងនោះមានកញ្ចប់តម្លៃ ២,៥ដុល្លារ (បាយមួយ+ម្ហូបមួយមុខ+បង្អែមមួយ) និងកញ្ចប់ ៣ដុល្លារ (បាយមួយ+ម្ហូបពីរមុខ+បង្អែមមួយ)។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០-៣០%  ក្នុងជម្រើសណាមួយដែលមានកាតសមាជិក Eat Right ។

ហាង Eat Right មានទីតាំងស្ថិតនៅ ផ្ទះលេខ #98D ផ្លូវលេខ 608 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទ 012 410 420/069 410 420






 
ដោយ៖ ថ្មីៗ២៥ © រក្សាសិទ្ធិដោយ thmeythmey25.com