Thmey Thmey 25
ចំបក់​បារាំង ឱសថ​ព្យាបាល រាក​មួល គ្រុនក្ដៅ បន្ថយ​ការឈឺចាប់​
29/10/2020 8:00 am ភ្នំពេញ ​ចំបក់​បារាំង ជា​រុក្ខជាតិ​ដើម​ធំ បែកមែក​ខ្នែង​។ ចំបក់​បារាំង គេ​ដាំ​ជា​ម្លប់ និង​ដុះ​ដោយ​ខ្លួនឯង​។ ក្រៅពី​ដាំ​ផ្ដល់​ជា​ម្លប់ ចំបក់​បារាំង​នេះ​ផងដែរ ក៏​ជា​ឱសថ​ព្យាបាល​រោគ​ផងដែរ​។

​សំបក​ដើម ប្រើ​ដាំទឹក​ផឹក ព្យាបាល​រោគ រាក​មូល ឬ​ប្រើ​ទឹក​ស្ងោរ​លាងមុខ​របួស និង​រលាក ។ ដោយ​កម្រិត​ប្រើ​ពី ១២​ទៅ ១៤​ក្រាម ស្ងោរ​ជាមួយ​ទឹក ២០០​មី​លី​លីត្រ លាយ​ស្ករ​បន្ដិច​សម្រាប់​ផឹក​។ រីឯ​ស្លឹក​ប្រើ​ដាំ​ផឹក​ព្យាបាល គ្រុនក្ដៅ និង​ឲ្យ​បែកញើស​។ ចំពោះ​ស្លឹក​ស្រស់​វិញ យកទៅ​បុក​ឲ្យ​ម៉ត់ និង​កម្ដៅ​ឲ្យ​ក្ដៅ សម្រាប់​ស្អំ ឬ​បិត​លើ​កន្លែង​ឈឺចាប់​។ មួយវិញទៀត សាច់​គ្រាប់ គេ​ប្រើ​សម្រាប់​ព្យាបាល រាក​មូល មូល​ឈាម ដោយ​ដាំ​ផឹក​ផងដែរ​។ 

(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ 
ដោយ៖ ស៊ុ​ល រ៉​វី​ © រក្សាសិទ្ធិដោយ thmeythmey25.com