Thmey Thmey 25
ស្លឹក សំបក និងគ្រាប់ទៀប ជាឱសថព្យាបាលសើស្បែក បំបាត់អង្កែ និងផ្សិតស្បែកក្បាល
30/10/2020 7:00 am ភ្នំពេញ ទៀប ជាប្រភេទរុក្ខជាតិដំាយកផ្លែ មានកម្ពស់ជាមធ្យម ២ម៉ែត្រ ទៅ ៥ម៉ែត្រ ដែលដំាដុះល្អនៅប្រភេទដីចម្ការ។ 
តាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ស្លឹក សំបកដើម និងគ្រាប់ទៀប ត្រូវបានគេប្រើប្រាស់ជាឱសថ ក្នុងការព្យាបាលជំងឺផងដែរ។ សៀវភៅរុក្ខជាតិឱសថកម្ពុជា បញ្ជាក់ថា គេប្រើស្លឹកទៀប ដោយបុកលាបលើរមាស់សើស្បែក និងកក់សក់ បំបាត់អង្គែ និងផ្សិត។ ចំណែកឯសំបកដើម គេប្រើព្យាបាលរាក ដោយយកសំបកមកបុក ហើយត្រាំស្រាផឹក។ រីឯគ្រាប់ទៀប គេយកបុកឲ្យទៅជាម្សៅ ហើយដំាទឹកយកមកកក់សក់បំបាត់ចៃ ឬលាងភួយ កន្ទេល បំបាត់សង្កើច។


សៀវភៅរុក្ខជាតិឱសថកម្ពុជា ក៏បញ្ជាក់ដែរថា ដោយសារគ្រាប់ទៀបមានជាតិពុល ត្រូវប្រយត្ន័ពេលផ្សំ ឬពេលប្រើប្រាស់កក់កម្ចាត់ចៃ គឺចៀសវាងកុំឲ្យចូលភ្នែក ព្រោះវាបណ្ដាលឲ្យឡើងបាយភ្នែក។ 
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល)។ ទំព័រ ៥៩


 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com