Thmey Thmey 25
មក​ដឹង​ពី​អត្ថប្រយោជន៍ «​ថ្កូវ​» ក្នុងការ​ព្យាបាល​ជំងឺ 
11/11/2020 3:09 pm ភ្នំពេញ «​ថ្កូវ​» ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ដែល​ដុះ​តាម​ព្រៃរបោះ វាលទំនាប ពាសពេញ​ប្រទេស​។ ដើមឈើ​នេះ​មាន​កម្ពស់​ជា​មធ្យម​ពី ៧-១៥​ម៉ែត្រ ។​

​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​បាន​រៀបរាប់ថា សំបក និង​ដើមថ្កូវ​នេះ គេ​យកមក​ដាំទឹក​ហូប​ព្យាបាល​រាល់​ការឈឺ​ចុកចាប់​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ចំពោះ​បរិមាណ​ប្រើប្រាស់ យក​សំបក​ប្រមាណ ១០-១៥​ក្រាម ដាំទឹក ឬ​ត្រាំ​ស្រា​ផឹក​។ លើសពីនេះ​ទឹក​របស់​ផ្លែ និង​ទឹក​ពី​សំបក​ដើម យកមក​បំពោក​លើ​ថ្ងាស​ក្មេង ជួយ​ក្នុង​ការបញ្ចុះ​កម្ដៅ​។​

​ស្លឹក​នៃ​ដើមថ្កូវ​នេះ​ក៏​ជួយ​ព្យាបាល​ឈឺក្បាល និង​ប្រតិកម្ម​រលាក​ច្រមុះ ដោយ​យក​ស្លឹក​វា​មក​ហាល​ឲ្យ​ស្ងួត រួច​ជក់​សម្រាប់​ការព្យាបាល​៕

(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ 


ដោយ៖ ស៊ុ​ល រ៉​វី​ © រក្សាសិទ្ធិដោយ thmeythmey25.com