Thmey Thmey 25
២៥ខេត្ត/រាជធានី
1 សប្ដាយ៏ . កំពង់ស្ពឺ «​ខ្នង​ផ្សា​» តំបន់​ទេសចរណ៍​ព្រៃភ្នំ​ដ៏​ទាក់ទាញ​នៅ​ព្រំប្រទល់​កំពង់ស្ពឺ និង​កោះកុង​

​មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង «​ខ្នង​ផ្សា​» ជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ ដែលមាន​ទេសភាព​ស្រស់ត្រកាល​លាក់​ខ្លួន​នៅក្នុង​ព្រៃ​។ បើតាម​លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ តំបន់​ខ្នង​ផ្សា​នេះ ទាក់ទាញ​ខ្លាំង ដោយសារ​ទេសភាព​ដ៏​ស្រស់ស្អាត​។

1 សប្ដាយ៏ . ភ្នំពេញ លោក ម៉ៅ ធនិន​៖ «​ពលរដ្ឋ ៧៥​ភាគរយ​នៅ​ខេត្តពោធិ៍សាត់ ប្រកប​របរ​កសិកម្ម​»

ភ្នំពេញ​៖ ខេត្តពោធិ៍សាត់ មាន​ប្រជាជន​រស់នៅ​ចំនួន ៤៩​ម៉ឺន​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋ ៧៥​ភាគរយ ប្រកប​របរ​កសិកម្ម និង​២៥​ភាគរយ ជា​សេវាករ ពាណិជ្ជករ និង​មន្ត្រីរាជការ​។ នេះ​បើតាម​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២១ ឧសភា​។​

1 សប្ដាយ៏ . ភ្នំពេញ មន្ត្រី​កសិកម្ម ៖​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក កើនឡើង​និង​រក្សា​តម្លៃ​ថេរ ក្រោយ​រឹតបន្តឹង​ការនាំ​ចូល​

​ភ្នំពេញ​៖ ចំណាត់ការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការ​រឹតបន្តឹង​ការ​នាំចូល​ជ្រូក បានធ្វើ​ឲ្យ​កំណើន​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា កើនឡើង​និង​រក្សាបាន​តម្លៃ​ថេរ មិន​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ដែល​ចិញ្ចឹម​ក្នុងស្រុក​។ តាម​គោលការណ៍​រឹតបន្តឹង​នេះ រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុន​ទៀត បើ​គ្មាន​ជំងឺ​រាតត្បាត កម្ពុជា​នឹងមាន​លទ្ធភាព​ផលិត​ជ្រូក​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុ...

1 សប្ដាយ៏ . ប៉ៃលិន ដំណាំ​៤​ប្រភេទ ដែល​ជំរុញ​វិស័យ​កសិកម្ម​ខេត្ត​ប៉ៃលិន ឱ្យមាន​ការរីកចម្រើន​

​ ​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កសិកម្ម​ខេត្ត​ប៉ៃលិន​មានការ​រី​ចម្រើន ដែល​បានធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ច្រើន​។ ក្នុងនោះ​មាន​ដំណាំ​៤​ប្រភេទ ដែល​ជំរុញ​វិស័យ​កសិកម្ម​ខេត្ត​ឱ្យមាន​ការរីកចម្រើន​ផងដែរ​។​

1 សប្ដាយ៏ . ព្រះសីហនុ ខេត្ត​ព្រះសីហនុ កែច្នៃ​ឆ្នេរ​ថ្មី​មួយទៀត​នៅ​ពយ​ជំទាវ​ម៉ៅ ដើម្បី​ទាក់ទាញ​ទេសចរ​

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​ឈូសឆាយ​ឆ្នេរ​ថ្មី​មួយ​បន្ថែមទៀត ទុកជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​តាម​ទូរ​សព្ទ​ថា ឆ្នេរ​ថ្មី​នេះ មាន​ទីតាំង​ស្ថិត​តំបន់​ពយ​ជំទាវ​ម៉ៅ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​អូរ​ឈើទាល​ឡើយ​។​

1 សប្ដាយ៏ . ភ្នំពេញ ២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង ២៥​ម៉ឺន​នាក់ ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ឡើងវិញ​

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ត​កើន​ឡើងវិញ ក្នុង​រយៈពេល​២​សប្ដាហ៍ នៃ​ខែឧសភា​នេះ ខណៈពេល​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ធូរស្រាល​ជាង​ប្រទេស​ដទៃ​។ ២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង​២៥​ម៉ឺន​នាក់ ដែល​កើនឡើង​ជាង​៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​២​ប្ដា​ហ៍ នៃ​ខែមេសា​។​

1 សប្ដាយ៏ . ស្ទឹងត្រែង ជម្រក​ត្រី​យក្ស​ក្នុង​ខេត្តស្ទឹងត្រែង ដល់​ចំណុច​ភ្លើង​លឿង​ហើយ​!

​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អាចជា​ការបន្ថែម​លើ​សេចក្តី​ជួន​ដំណឹង​ស្តីពី រដូវ​បិទ​នេសាទ ឆ្នាំ​២០២០ នៅ​ខេត្តស្ទឹងត្រែង ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ បាន​អំពាវនាវ​ចំពោះ​ប្រជា​នេសាទ​ទាំងអស់ ដោយមាន​សេចក្តី​ដូចខាងក្រោម​នេះ​៖

1 សប្ដាយ៏ . ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ប្រាង្គ​ប្រាសាទ ចំនួន​១៥១​កន្លែង​

​ភ្នំពេញ​៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​ទេសចរណ៍ធម្មជាតិ​,​តំបន់​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ និង​តំបន់​ប្រាង្គ​ប្រាសាទបុរាណ ដល់​ទៅ​១៥១​កន្លែង​ឯណោះ​។ អ្នកស្រី ចាន់នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជាក់​ដូច្នេះ​នៅក្នុង​សន្និសីទកាសែត ស្តីពី​វ​ឌ្ឍ​ភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ ខែឧសភា​។​

1 សប្ដាយ៏ . ព្រៃវែង ផ្ទះស្លឹក​ដែល​ផ្តល់​ភាព​ត្រជាក់​ទាំងថ្ងៃទាំងយប់ នៅសល់​តិចតួច​បំផុត​

​ព្រៃវែង​៖ ផ្ទះ​ដែលមាន​ដំបូល និង​ជញ្ជាំង​បិទបាំង​ដោយ​ស្លឹកត្នោត ឬ​ស្លឹក​ជ្រែ​ជាដើម​នោះ កាន់តែ​ខ្សត់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តាមពិតទៅ ផ្ទះ​ដែល​ធ្វើ​ពី​ធនធានធម្មជាតិ​ក្នុងស្រុក​ទាំងនេះ ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ និង​ជួយ​ដល់​សុខភាព មិន​ថា​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ក៏ដោយ​។ អ្នក​ដែល​នៅ​រក្សា​ផ្ទះ​ប្រភេទ​នេះ មកដល់​ពេលបច្ចុប្បន្ន សរសើរ​ត្រង់​វា​ផ្ដល់​ភាព​ត្រជាក់​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ប៉ុន្តែ​ពួកគា...

1 សប្ដាយ៏ . ក្រចេះ ឆ្នាំនេះ WCS រកឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប​ជិត​១៨០០​ពង ហើយ​លែង​ទៅ​ធម្មជាតិ​វិញ ៦៥៣​ក្បាល​

​ភ្នំពេញ​៖ រដូវ​កាល​ពង​កូន​កន្ធាយ​ក្បាល​កង្កែប ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​រកឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៤៩​សំបុក ដែលមាន​១,៧៥៦​ពង​នៅ​ទីជម្រក​ធម្មជាតិ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ក្នុងចំណោម​ពង​កន្ធាយ​ដែល​រកឃើញ​នោះ មានកូន​កន្ធាយ​ចំនួន​៦៥៣​ក្បាល ត្រូវបាន​អង្គការ WCS លែង​ឲ្យ​ទៅ​រស់​នៅតាម​ទីជម្រក​ធម្មជាតិ​វិញ​។ ចំណែក​កូន​...