Thmey Thmey 25
17 នាទី . ភ្នំពេញ អន្សមអាំង​មុខ​ទូត​ចិន ជួយ​ផ្គត់ផ្គង់​ជីវភាព ៣​គ្រួសារ​ជិត​២​ទសវត្សរ៍ ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន ឬ​រស់នៅ​តំបន់​ក្បែ​នោះ ប្រាកដជា​ឃើញ អាជីវករ​កំពុង​អង្គុយ​អាំង​«​នំអន្សម​» និង​មាន​អតិថិជន​ចេញចូល​មមាញឹក​គួរសម​។ អ្នកលក់​នំអន្សម​អាំង​នៅ​ទីនោះ ខ្លះ​បាន​ចំណាយពេល​ជាង​១៥​ឆ្នាំ​មកហើយ និង​ខ្លះទៀត​បាន​ផ្ទេរ​មុខរបរ​ប្រពៃណី​នេះ​ឲ្យ​ទៅ​កូន​លក់​បន្ត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​។
20 នាទី . ភ្នំពេញ បុណ្យ​-​បាប ប្រៀប​ដូចដើម​ឈើ​និង​បញ្ញើក្អែក ភ្នំពេញ​៖ បុណ្យ​និង​បាប គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ បុណ្យ មិនអាច​លុបលាង​បាប​បានទេ ហើយ​បុណ្យ​ក៏​មិនអាច​សាបសូន្យ​ដោយសារ​ការ​សាង​បាប​បានដែរ​។ ទោះបី​សាង​បុណ្យ​ប៉ុន​ផ្ទៃ​មហាសាគរ​ក៏ដោយ ក៏​អ្នក​មិនអាច​យកទៅ​លាងជម្រះ​បាប​បានដែរ សូម្បីតែ ប៉ុន​ល្អងធូលី​។​
22 នាទី . មណ្ឌលគីរី ជន​ជនជាតិ​ព្នង ច្រឹប សយ ប្រើ​«​ចាប៉ី​ឃ្លោក​» ច្រៀង​បទ​«​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» យ៉ាង​ពីរោះ​ មណ្ឌល​គី​រី​៖ បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» ត្រូវបាន​លោក ច្រឹប សយ យកមក​ច្រៀង​ជា​ភាសា​ព្នង ដោយ​អម​ជាមួយនឹង​ឧបករណ៍​ភ្លេង​«​គង​រ៉េ​ង​» ឬ​ហៅថា «​ចាប៉ី​ឃ្លោក​» ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅរ​ម្មណី​យ​ដ្ឋា​ន​ឧ​ស្យា​ន​ធម្មជាតិ​ប៊ូ​ស្រា នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។ បុរស​វ័យ​ចំណាស់ ច្រឹប ឈ​យ ជា​ជនជាតិ​ភាគ​ព្នង​ម្នាក់ រស់នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ចេះ​លេង​ឧបករណ៍​គង​រ៉េ​ង​និង​ច្រៀង​ចម្រៀង​ព្នង​យ៉ាង​ពីរោះ​នោះ ក៏​កំពុងតែ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្លួន ដែល​ប្រឈម​នឹង​បាត់បង់​នៅក្នុង​ទឹកដី​កំណើត​ផងដែរ​។
26 នាទី . ភ្នំពេញ យុវជន​មួយក្រុម យក​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ពិធី​សង្ក្រាន្ត​អបអរសាទរ​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ ភាគច្រើន​តែង​ប្រារព្ធ​នៅតាម​រមណីយដ្ឋាន កន្លែង​កម្សាន្ត សាលារៀន ឬ​កន្លែង​ដែលមាន​ទីតាំង​ស្អាតៗ​។ ដោយឡែក ក្រុមយុវជន​មួយក្រុម ដែល​ដាក់ឈ្មោះ​ឲ្យ​ខ្លួនឯង​ថា «​យុវជន​សំរាម​» បែរជា​នាំគ្នា​ប្រារព្ធ​ពិធី​សង្ក្រាន្ត​នៅលើ​ប្រឡាយ​បឹងត្របែក ជា​កន្លែង​ដែល​ពោរពេញ​ដោយ​សំរាម​និង​ក្លិនស្អុយ​។ យុវជន សាន ដា​រ៉ា​វីត ជា​អ្នកផ្តើមគំនិត អះអាងថា ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត និង​ជ្រើសរើស​ទីតាំង​នេះ គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព​ចំពោះ​អ្នកចូលរួម​សកម្មភាព​រើស​សំរាម​កន្លងមក និង​អ្នក​មានបំណង​ចង់​ចូល​ពីមុន មកជួបជុំ​គ្នា​នៅ​កម្មវិធី​នេះ​។
45 នាទី . ស្វាយរៀង «​សង្ក្រាន្ត​ស្វាយរៀង​» បង្ហាញ​ពី​សិល្បករ​ខ្មែរ​គ្រប់​ជំនាន់ ​ភ្នំពេញ​៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តស្វាយរៀង រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» ជា​លើក​ទី​៣ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា​។ ក្នុង​ព្រឹត្តិការណ៍​នេះ ពលរដ្ឋ​ខ្មែរ អាច​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ក៏ដូចជា​បទ​ចម្រៀង និង​ក្បាច់​រាំ​បែប​ទសវត្ស​៦០ ដែល​សម្តែង​ដោយ​សិល្បករ​គ្រប់​ជំនាន់ ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ពី​សម័យមុន​។
47 នាទី . កំពង់ចាម អ្នកស្រី ងួន ថុល ចំណាយ​ដើមទុន​តិច តែ​អាច​រកចំណូលបាន​ច្រើន ពី​ការដាំ​មមាញ ត្បូងឃ្មុំ៖ អ្នកស្រី ងួន ថុល ដាំ​មមាញ​លើ​ផ្ទៃដី​ប្រមាណ​៤០​អា ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី​។ ដំណាំ​មមាញ​នេះ អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ចន្លោះ​ពី​៦​ទៅ​៧​លាន​រៀល ក្នុង​មួយ​រដូវ​កាល​។