Thmey Thmey 25
កំពង់ចាម - អត្ថបទ
29 នាទី . កំពង់ចាម សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​អាមេរិក​ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ម្នាក់នេះ​

យុវតី​ម្នាក់​ដែល​រស់នៅ​ក្រុង New Orleans រដ្ឋ Lousiana កំពុង​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​សហរដ្ឋអាមេរិក ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងនោះ ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​រូបនាង ដោយមាន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​

2 ថ្ងៃ . កំពង់ចាម លោក ផាន ឈប់​ធ្វើ​ទាហាន មក​លក់​ផ្លែ​ត្នោត ដើម្បី​បាន​នៅ​មើលថែ​គ្រួសារ​

កំពង់ចាម​៖​លោក ជៀម ផាន បាន​បោះបង់ចោល​ការងារ​ជា​យោធា មក​លក់​ផ្លែ​ត្នោត រយៈពេល​៦​ឆ្នាំ​មកហើយ​។ មាន​វ័យ ៥២​ឆ្នាំ លោក ផាន បាន​ប្រាប់ ThmeyThmey25 លោក​បោះបង់ចោល​តួនាទី​ជា​យោធា ព្រោះ​ចង់​រស់នៅ​ជួបជុំ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​គ្រួសារ​។​

4 ថ្ងៃ . កំពង់ចាម ល្បី​បាញ់ឆែវ​ឆ្ងាញ់​នៅ​កំពង់ចាម មួយ​បន្ទះ​២​ពាន់​រៀល អ្នកស្រី សុខ ហួ លក់​មិនទាន់​អ្នកទិញ​

កំពង់ចាម​៖ ល្បី​ចេញពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នំ​បាញ់ឆែវ​របស់​អ្នកស្រី សុខ ហួត លក់​នៅក្រោយ​វត្ត​ដីដុះ ក្រុង​កំពង់ចាម មាន​អនាម័យ​, រសជាតិ​ឆ្ងាញ់ និង​តម្លៃ​ត្រឹមតែ​២​ពាន់​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​បន្ទះ ជាមួយនឹង​បន្លែស្រស់​មួយឈុត​។ បច្ចុប្បន្ន ថៅកែ​ហាង​នំ​បាញ់ឆែវ អាយុ​៥៦​ឆ្នាំ ម្នាក់នេះ បាន​បន្ថែម​ខ្ទះ​រហូតដល់​ទៅ​៨ សម្រាប់​ចាក់​នំ​ឲ្យ​ទាន់​នឹង​តម្រូវការ​របស់​អតិ​ថ​ជន​។ ក្នុង​មួយថ្ងៃ​អ្នកស្រី ហួ ប្រើ​អង...

4 ថ្ងៃ . កំពង់ចាម អ្នកស្រី ងួន ថុល ចំណាយ​ដើមទុន​តិច តែ​អាច​រកចំណូលបាន​ច្រើន ពី​ការដាំ​មមាញ

ត្បូងឃ្មុំ៖ អ្នកស្រី ងួន ថុល ដាំ​មមាញ​លើ​ផ្ទៃដី​ប្រមាណ​៤០​អា ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី​។ ដំណាំ​មមាញ​នេះ អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ចន្លោះ​ពី​៦​ទៅ​៧​លាន​រៀល ក្នុង​មួយ​រដូវ​កាល​។