ដោយ៖ ថ្មីៗ
ដើម អម្ពិល ធំ​អស្ចារ្យ​វ័យ​ចំណាស់​ច្រើន​រយ​ឆ្នាំ​នៅ ខេត្តតាកែវ គួរ​ក្លាយជា​«​ផលិតផល​»​ទេសចរណ៍​!
7 ម៉ោង . តាកែវ

ខេត្តតាកែវ​៖ នៅ​រាជធានី​ភ្នំពេញ (​រាជធានី​ចតុមុខ ឬ​រាជធានី​គង្គា​) គេ​ឃើញ​មាន​ដើមអម្ពិល​ជាច្រើន​ដើម​ដុះ​អម​ដងផ្លូវ​នៅក្បែរ​ព្រះបរមរាជវាំង​។ ដើមអម្ពិល​នៅ​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា អាចមាន​អាយុ​ដល់​រយ​ឆ្នាំ ឬ​លើសពី​រយ​ឆ្នាំ​។ ប៉ុន្តែ ទោះជា​យ៉ាងណា ដើមអម្ពិល​នៅក្បែរ​ព្រះបរមរាជវាំង​ទាំងនេះ​នៅមាន​ទំហំ​តូច​ជាង​ដើមអម្ពិល​មួយ​ដើម​ដែល​ដុះ​នៅក្នុង​ភូមិ​ខ្នា​ធំ ឃុំ​ពា​រាម ស្រុក​បាទី​នៃ​ខេត្តតាកែវ​។ ចាស់ទុំ​ដែលមាន​អាយុប្រមាណ​ជា​៧០​ឆ្នាំ​មួយចំនួន​នៅក្នុង​តំបន់​នេះ បាន​ឲ្យ​ដឹងថា  តាំងពី​ពួកគាត់​កើតមក ពួកគាត់​បានឃើញ​ដើមអម្ពិល​នេះ​មាន​ទំហំ​ប៉ុន​នេះ​រួចស្រេច​ទៅហើយ​។ ដូច្នេះ បើតាម​ការប៉ាន់ស្មានរ​បស់​ពួកគាត់ ដើមអម្ពិល​នេះ​អាចមាន​អាយុ​៣០០ ឬ​៤០០ ឬ​៥០០​ឆ្នាំ​ទៅហើយ​។ មិន​ត្រឹម​តែមាន​ទំហំ​ធំ​ប៉ុណ្ណោះ​ទេ តែ​ដើមអម្ពិល​នេះ​បាន​ក្លាយទៅជា​ទីសក្ការៈរ​បស់​អ្នកស្រុក​អ្នកភូមិ​ថែមទៀត​ផង​។ តើ​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ក្លាយទៅជា​«​ផលិតផល​»​ទេសចរណ៍​ដែរឬទេ​?

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ដូចតទៅ​៖​