Thmey Thmey 25
ត្រូវ​ប្រកប​របរ​សុចរិត ដើម្បី​សម្រេច​សេចក្តីត្រូវការ និង​មហិច្ឆតា​ របស់​ខ្លួន​
30/11/-0001 12:00 am ភ្នំពេញ សេចក្តីត្រូវការ និង​មហិច្ឆតា គឺជា​មេរៀន​ទី២នៃ​សៀវភៅ​សិក្សា​ស្តីពី​អំពើពុករលួយ​នៅ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ។ មេរៀន​នេះ​ណែនាំ​ឲ្យ​សិស្ស​ស្គាល់​ថា អ្វី​ជា​សេចក្តីត្រូវការ និង​អ្វី​ជា​មហិច្ឆតា ហើយ​និង​អប់រំ​ឲ្យ​សិស្ស​ស្គាល់​មធ្យោបាយ​សមស្រប​ដើម្បី​សម្រេច​គោលដៅ​នៃ​សេចក្តីត្រូវការ និង​មហិច្ឆតា​របស់ខ្លួន។

យោងតាម​មេរៀន​នេះ សេចក្តីត្រូវការ គឺជា​អ្វីដែល​ចាំបាច់​សម្រាប់​សារពាង្គកាយ ដើម្បី​រស់រានមានជីវិត​ប្រកបដោយ​សុខភាព។ រីឯ​មហិច្ឆតា គឺជា​សេចក្តីប្រាថ្នា​ធំ ឬ​ការចង់បាន​ច្រើន។

និយាយ​អំពី​មធ្យោបាយ​ដើម្បី​សម្រេច​សេចក្តីត្រូវការ និង​មហិច្ឆតា​នោះ ខ្លឹមសារ​មេរៀន​បាន​អប់រំ​ថា ប្រសិនបើ​សិស្ស​និស្សិត​មានបំណង​ចង់បាន​សញ្ញាបត្រ ពួកគេ​ត្រូវខិតខំ​រៀនសូត្រ គឺ​មិនមែន​លួច​ចម្លង​ពេល​ប្រឡង​ឡើយ។ ប្រសិនបើ​គេ​ត្រូវការ​បរិភោគ​ឆ្ងាញ់ និង​មាន​មហិច្ឆតា​ចង់បាន​ផ្ទះ​វិឡា រថយន្ត​ទំនើប​នោះ គេ​ត្រូវ​ប្រក​បរបរ​សុចរិត គឺ​មិនមែន​លួច ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​នោះឡើយ។

ដោយ៖ 0 © រក្សាសិទ្ធិដោយ thmeythmey25.com