Thmey Thmey 25
ចាស់ៗ​ជនជាតិ​គ្រឹ​ង នៅតែ​រាប់​អាយុ​តាម​ការធ្វើ​ចម្ការ​វិលជុំ​!
2 ថ្ងៃ . រតនគីរី

រតនគិរី​៖ មនុស្ស​ចាស់​ជនជាតិដើម​ភាគតិច​គ្រឹ​ង នៅ​ភូមិ​ល្អក់​នៃ​ស្រុក​អូរ​ជុំ នៅតែ​បន្ត​ចំណាំ​អាយុ​របស់ខ្លួន​ដោយ​រាប់​ទៅតាម​ការធ្វើ​ចម្ការ​វិលជុំ​ដដែល ខណៈពេលដែល​ក្មេងៗ​ជនជាតិដើម​បច្ចុប្បន្ន រាប់​អាយុ​តាម​ប្រតិទិន​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​។ ការរាប់​អាយុ​តាម​ចម្ការ​វិលជុំ​នេះ ជា​ទំនៀមទម្លាប់​ពី​ដូនតា​គ្រឹ​ង​ដែល​ពួកគាត់​សម្គាល់ថា ពេលធ្វើ​ចម្ការ​បាន​មួយ​ជុំ​ដែលមាន​រយៈពេល​មួយឆ្នាំ នោះ​មានន័យថា អាយុ​របស់គាត់​កើនឡើង​មួយឆ្នាំ​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លីពីសកម្មភាពចាស់ៗជនជាតិដើមភាគតិចគ្រឹងរាប់អាយុរបស់គាត់ ដូចខាងក្រោមនេះ​៖


បុរស​វ័យ​ជាង​៤០​ឆ្នាំ បៀ​ន យ៉ែម ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង​រស់នៅ​ភូមិ​ល្អករ ឃុំ​ល្អករ ស្រុក​អូរ​ជុំ ខេត្តរតនគិរី និង​ជា​ក្រុមប្រឹក្សាឃុំ​ល្អករ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ចុងឆ្នាំ​២០១៨ ថា កាលពី​ជំនាន់​មុន ជនជាតិដើម​ភាគតិច​គ្រឹ​ង មិនដឹងថា​កើត​នៅ​ឆ្នាំ​ណា​នោះទេ ដូច្នេះ ពួកគាត់​រាប់​អាយុ​តាម​ការធ្វើ​ចម្ការ​វិលជុំ ដើម្បី​ស្រួល​ចំណាំ​។ ទម្លាប់​នេះ​បាន​បន្សល់​ដល់​ចាស់ៗ​នាពេល​បច្ចុប្បន្ន ដែល​ពួគ​កាត់​នៅតែ​បន្ត​រាប់​អាយុ​តាម​ការធ្វើ​ចម្ការ​វិលជុំ​ដដែល លើកលែងតែ​ក្មេងៗ​ទេ ដែល​មិន​រាប់​តាម​ក្បួន​មនុស្ស​ចាស់ ពោលគឺ​គេ​រាប់​សម្គាល់​តាម​ប្រតិទិន​។​
 

      (លោក បៀន យ៉ែម  ក្រុមប្រឹក្សាឃុំ​ល្អករ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ឈរនៅកណ្តាល)


ដោយ៖ ថ្មីៗ © រក្សាសិទ្ធិដោយ thmeythmey.com