Thmey Thmey 25
បាត់​លុយ​៣០០០​រៀល ស្ត្រី​ម្នាក់​កាប់​ឪពុក​ខ្លួន​រហូតដល់​ស្លាប់​
30/11/-0001 12:00 am កណ្តាល ករណី​ឃាតកម្ម​ដ៏​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃទី​៥ ខែមេសា នៅ​ភូមិ​ល្វា​ស​កណ្តាល ឃុំ​ល្វា​ស ស្រុក​ល្វាឯម ខេត្តកណ្តាល​។ បើតាម​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម រឿងរ៉ាវ​ផ្តើមចេញពី​ការបាត់​លុយ​ចំនួន​៣០០០​រៀល​។​

​ស្ត្រី​ម្នាក់​ឈ្មោះ ឃុ​ត ចាន់នី អាយុ​៣១​ឆ្នាំ បាន​ទាញ​កាំបិត​សម្លាប់​ឪពុក​បង្កើត​ខ្លួន ឈ្មោះ ឯម រឿន អាយុ​៦៦​ឆ្នាំ ដោយសារតែ​ខ្លួន​មកពី​លក់​ឆាយ​ថាវ​វិញ ពេល​ដល់ផ្ទះ រាប់​លុយ ឃើញថា បាត់​ចំនួន​៣០០០​រៀល ហើយ​គិតថា​ឪពុក​ខ្លួន​ជា​អ្នកយក​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា៖ «ពេល​ឪពុក​មកពី​កន្លែង​កាត់សក់​វិញ​នាង​ចាន់នី​ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​មក​កាប់​ឪពុក​ស្លាប់​ភ្លាម​នៅក្រោម​ផ្ទះ​តែម្តង​»​។

​ក្រោយពេល​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ល្វា​ស​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង​កម្លាំង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ស្វែងរក​ចាប់បាន​ជន​ស​ង្ស​យ័ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕


ដោយ៖ 0 © រក្សាសិទ្ធិដោយ thmeythmey25.com