Thmey Thmey 25
EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី ៤​ថ្ងៃ ក្នុង​សង្កាត់​មួយចំនួន នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​
30/11/-0001 12:00 am កណ្តាល ​អគ្គិសនី​កម្ពុជា​(EDC) នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមិថុនា នៅ​សង្កាត់​មួយចំនួន ក្នុង​ក្រុងភ្នំពេញ និង​ខេត្តកណ្តាល​។ ការផ្អាក​អគ្គិសនី​នេះ  គឺ​ដើម្បី​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​ថ្មី និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការពង្រីក​ផ្លូវ​។​

​ក្នុង​សេចក្តីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា តំបន់​ភ្លើង​ដែល​ត្រូវ​បិទ នៅ​ថ្ងៃទី​៧ ខែមិថុនា​មាន តំបន់​ភ្លើង​លេខ ប​.​ត​១៤៩​ក្នុង​សង្កាត់​ទឹកថ្លា តំបន់​ភ្លើង​លេខ ប​.​ត​៦៧៣, ៧៧១ ក្នុង​សង្កាត់​ព្រែកលៀប តំបន់​ភ្លើង​លេខ ប​.​ត​១០៦៣, P៤៥០, P១៦៩៣, P១៨៥៣ ក្នុង​សង្កាត់​ចោមចៅ​ទី​២ និង​តំបន់​ភ្លើង​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​អូរ​បែកក្អម​។

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​ថ្ងៃទី​៨ ខែមិថុនា មាន តំបន់​ភ្លើង​លេខ P៦៧៦ ក្នុង​សង្កាត់​ព្រែក​ហូរ តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចាក់អង្រែលើ​-​ក្រោម និង​តំបន់​ភ្លើង​មួយចំនួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​សង្កាត់​កំបូល ដល់​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នល ខេត្តកណ្តាល​។​

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​ថ្ងៃទី​៩ ខែមិថុនា មាន​តំបន់​ភ្លើង​P៦៧៦ ក្នុង​សង្កាត់​ព្រែក​ហូរ តំបន់​ភ្លើង​P២១៥១​ក្នុង​សង្កាត់​គោក​ឃ្លាង តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​កា​កាប​ទី​២ និង​សង្កាត់​ចោមចៅ​ទី​៣​។

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​ថ្ងៃទី​១០ ខែមិថុនា មាន តំបន់​ភ្លើង​លេខ P២៦២​ក្នុង​សង្កាត់​ព្រែ​កសរ និង​តំបន់​ភ្លើង​លេខ ប​.​ត​៥៤២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១៕

ដោយ៖ 126 © រក្សាសិទ្ធិដោយ thmeythmey25.com