Thmey Thmey 25
១៧​ភូមិ​នៅ​ស្ទឹងត្រែង​កំពុង​លិចលង់​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​
30/11/-0001 12:00 am ស្ទឹងត្រែង
មកដល់​វេលា​ថ្ងៃត្រង់ ថ្ងៃ​ពុធ​ទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ដែល​ហូរ​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ កំពុង​យាយី​ភូមិ​ចំនួន​១៧​ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន​ថា  ទឹកទន្លេ​សេកុង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១១,៣៨ ម (​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម​) ។ អាជ្ញាធរខេត្ត កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ៕
ដោយ៖ 0 © រក្សាសិទ្ធិដោយ thmeythmey25.com