ដោយ៖ ថ្មីៗ
ស្មាន​មិន​ដល់​សោះ​ថា «សណ្ដែកកួរ​» ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន​
6 ម៉ោង . ភ្នំពេញ

សណ្ដែកកួរ ជា​បន្លែ​មួយ​ប្រភេទ​ដែល​ពេញនិយម និង​សំបូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​នូវ​ឥទ្ធិពល​វិជ្ជមាន​គួរអោយភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​សណ្ដែកកួ​រ៖


១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​សណ្ដែកកួរ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​អោយ​កាន់តែ​ខ្លាំងក្លា​ឡើង​ទប់ស្កាត់​ជំងឺ​ជាច្រើន​។​

២. បង្កើន​សុខភាព​ក្រចក​, សក់ និង​ស្បែក​
​វីតាមីន C ដែលមាន​ក្នុង​សណ្ដែកកួរ​ក៏​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​ក្រចក​, សក់ និង​ស្បែក​ពី​ការបំផ្លាញ​ផងដែរ​។ វីតាមីន​នេះ​ក៏​ជម្រុញ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ដែល​ជួយ​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​។​

៣. បង្កើន​ថាមពល​
​សណ្ដែកកួរ​ក៏មាន​ផ្ទុក​សម្បូរ​ទៅ​វីតាមីន B, សារធាតុ niacin,  riboflavin និង pantothenic acid ដែល​ជួយ​ក្នុងការ​បំ​លែង​អាហារ​ទៅជា​ថាមពល​។ លើសពីនេះទៅទៀត វីតាមីន B ក៏​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល និង​កោសិកា​ស​សៃ​ប្រសាទ​កាន់តែ​ល្អប្រសើរ​ដែរ​។​

៤. ពង្រឹង​សុខភាព​ភ្នែក​
​សណ្ដែកកួរ​ក៏​ជា​ប្រភព​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ល្អប្រសើរ និង​មើលឃើញ​បាន​ច្បាស់​។​

៥. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
​នោះ​ក៏​ព្រោះតែ​សណ្ដែកកួរ​មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដែល​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
​សណ្ដែកកួរ​ជា​ប្រភព​នៃ​ជាតិ​ផូស្វ័រ​ដែល​ធ្វើការ​រូ​ួ​ម​គ្នា​ជាមួយ​ជាតិ​កាល់ស្យូម​ដើម្បី​រក្សាបាន​នូវ​សុខភាព​ឆ្អឹង​រឹងមាំ​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​

៧. ទប់ស្កាត់​បញ្ហា​ទល់លាមក​
​សណ្ដែកកួរ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ស​សៃ​ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ និង​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ឆាប់រហ័ស​គួរអោយកត់សម្គាល់​។​

៨. គ្រប់គ្រង​សម្ពាធ​ឈាម​
​នោះ​ក៏​ព្រោះតែ​សណ្ដែកកួរ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​រក្សា​សម្ពាធ​ឈាម​ប្រក្រតី​។ ហើយ​ជា​លទ្ធផល​អ្នកនឹង​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​, គាំងបេះដូង និង​ជំងឺ​បេះដូង​ផ្សេងទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh