Thmey Thmey 25
ស្ពៃក្តោប​១​គុម្ព ១​ម៉ឺន​រៀល​, អ្នកស្រី អាំង ហៀ​ង ដាំ​មិនទាន់​អ្នកទិញ​
30/11/-0001 12:00 am កណ្តាល
​កណ្តាល​៖ អ្នកស្រី អាំង ហៀ​ង ជា​អ្នក​ដាំ​បន្លែ​ស្ពៃ​ក្ដោ​ប និង​ផ្កា​ខាត់ណា​ធម្មជាតិ ជាង​២​ឆ្នាំ​មកហើយ​។ ​រស់នៅ​ភូមិ​អុង​បាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល អ្នកស្រី ហៀ​ង ដែលមាន​វ័យ ៦២​ឆ្នាំ បាន​អះអាងថា​ខ្លួន​មិនបាន​ប្រើ​ថ្នាំ​គីមី ក្នុង​ការដាំដុះ​ស្ពៃក្ដោប និង​ផ្កា​ខាត់ណា​នេះឡើយ ពោលគឺ​ប្រើតែ​ជី​លាមក​គោមួយ​មុខ​ប៉ុណ្ណោះ​។
 
​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្ត្រី​ចំណាស់​រូបនេះ​​មិន​នឹកស្មានសោះ​​ថា បន្លែ​របស់គាត់ មានការ​គាំទ្រ​ច្រើន និង​ផ្គត់ផ្គង់​សឹង​មិនទាន់​ដូច្នេះ​នោះទេ ព្រោះ​ដើមឡើយ​គាត់​ដាំ​ដើម្បី​ទុក​បរិភោគ​ខ្លួនឯង​ប៉ុណ្ណោះ​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ចេះតែ​ដាំ​បន្លែ​ធម្មជាតិ​នេះ​ទៅ​នៅពេល​ទំនេរ​។ ដាំ​ដើម្បី​តែ​ផ្គត់ផ្គង់​នៅក្នុង​គ្រួសារ​តែប៉ុណ្ណោះ ណាមួយ​ក៏​មិន​ចង់​បរិភោគ​បន្លែ​ដែលមាន​សារធាតុ​គីមី​»​។

សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ូ សុខ​មាន នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី អាំង ហៀ​ង ដូចតទៅ​៖ 

 

​ក្នុង​មួយឆ្នាំ អ្នកស្រី ហៀ​ង អាច​ប្រមូល​៣​ទៅ​៤​ដង និង​អាច​ទទួលបាន​ប្រាក់ ពី​៣០​ម៉ឺ​ល​រៀល​ទៅ​៥០​ម៉ឺន​រៀល រាល់ពេល​ប្រមូល​ផល​។ បើតាម​កសិករ​ចំណាស់​រូបនេះ ស្ពៃក្ដោប​មួយ​គុម្ព គាត់​អាច​លក់បាន​១​ម៉ឺន​រៀល​។ រីឯ​ផ្កា​ខាត់ណា​វិញ អាច​លក់បាន ពី​ពី​៥​ពាន់​ទៅ​៦​ពាន់​រៀល អាស្រ័យ​គុម្ព​ធំ ឬ​តូច​។ ក្រៅពី​ដាំ​បន្លែ ក៏មាន​ការបណ្ដុះ​កូន​ស្ពៃក្ដោប និង​ផ្កា​ខាត់ណា​លក់​ផងដែរ​។​
 


ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 






 
ដោយ៖ 126 © រក្សាសិទ្ធិដោយ thmeythmey25.com