30/11/-0001 12:00 am កណ្តាល
ខេត្តកណ្តាល៖ លោកបណ្ឌិត ហេង គង់ អនុប្រធានវិទ្យាស្ថានជាតិ ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងក្រុមគ្រួសារ បានលែងត្រីគល់រាំងមួយក្បាល ទម្ងន់២៧គីឡូក្រាមក្នុងទន្លេសាប។
ក្នុងនាមក្រុមគ្រួសារអ្នកនេសាទផង និងជាអ្នកស្រាវជ្រាវផង នៅក្នុងបទសម្ភាសជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) លោកបណ្ឌិត ហេង គង់ បានមានប្រសាសន៍ថា ត្រីគល់រាំងមួយក្បាលនេះ ត្រូវវានក្រុមគ្រួសាររបស់លោក ចាប់បានកាលពី៧ឆ្នាំមុន (២០១១) នៅ «ដាយត្រី» ក្នុងទន្លេសាប សង្កាត់លេខ២ គីឡូម៉ែត្រលេខ ៦ មានទម្ងន់ ៧គីឡូក្រាម។ ក្រោយពីបានចិញ្ចឹមក្នុងបែត្រីអស់រយៈពេល៧ឆ្នាំក្រោយមក វាបានកើនទម្ងន់ ២០គីឡូក្រាម។
សូមទស្សនា និងស្តាប់ប្រសាសន៍របស់លោកបណ្ឌិត ហេង គង់ រៀបរាប់ពីគោលបំណងនៃការលែងត្រីគល់រាំង ដែលជាអត្តសញ្ញាញជាតិមួយក្បាលនេះ ដល់លោក ឈុត ឈាណា នៃគម្រោងអច្ឆរិយភាពនៃទន្លមេគង្គដូចតទៅ៖