Thmey Thmey 25
ករុណា​ធម៌​
30/11/-0001 12:00 am ភ្នំពេញ

​បទ ផ្កាឈូក​រីក​!
 
​ករុណា​ ​ធម៌​ព្រះ​ថា​           ប្រពៃ​ពិត​
​ករុណា​ ​ចេះ​ជួយ​មិត្ត​ ​        ពេល​មានទុក្ខ​
​ករុណា​ ​មិនមែន​ជួយ​ ​ចង់យក​មុខ​
​ករុណា​ ​ឃើញ​គេ​ទុក្ខ​ ​ជួយ​ដោយ​ស្ម័គ្រ​។ 
​ជួយ​គ្រប់គ្នា​ ​គ្រា​កង្វល់​ ​        ផ្តល់​ឧបាយ​
​ជួយ​គ្រប់គ្នា​ ​ទាំង​ចិត្ត​កាយ​ ​ថែមលុយ​កាក់​
​ជួយ​គ្រប់គ្នា​ ​គ្រាអាសន្ន​ ​        ចៃដន់​ដាក់​
​ជួយ​គ្រប់គ្នា​ ​ស្រុះ​សស្រាក់​ ​ប្រាក់​គិត​ក្រោយ​។​
​មិន​ប្រវ័ញ្ច​ ​កាញ់​ប្រឌិត​ ​        គិត​ប្រយោជន៍​
​មិន​ប្រវ័ញ្ច​ ​ពេល​គេ​ហោច​ ​ខើច​ចុះខ្សោយ​
​មិន​ប្រវ័ញ្ច​ ​ឃើញ​ចំណេញ​ ​ទុក​បណ្តោយ​
​មិន​ប្រវ័ញ្ច​ ​ឃើញ​គេ​ធ្លោយ​ ​ថ្លែង​រំលឹក​។​
​ករុណា​ ​ធម៌​ត្រូវការ​ ​       ទាំង​លោកីយ៍​
​ករុណា​ ​ធម៌​ប្រុស​ស្រី​ ​កុំ​ភ្លេច​ភ្លឹក​
​ករុណា​ ​គួរ​បណ្តុះ​        ​ ទោះ​ល្ងាច​ព្រឹក​
​ករុណា​ ​ធម៌​បាន​នឹក​ ​        ហើយ​ចិត្តស្ងប់​៕
ដោយ៖ 0 © រក្សាសិទ្ធិដោយ thmeythmey25.com