Thmey Thmey 25
ទន្សោង ដែល​បាត់​បង់ជីវិត ត្រូវបាន​យកទៅ​កប់​នៅក្នុង​ស្នាក់ការ​ព្រៃ​សហគមន៍ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ
25/05/2020 4:32 pm ឧត្តរមានជ័យ

សត្វ​ទន្សោង​ឈ្មោល​ដែល​បាន​បាត់​បង់ជីវិត នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​
​រុក្ខ​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ  ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រាន​ជា​យូរថ្ងៃ​មកហើយ ទោះបីជា​ក្រុម​ជំនាញ​បសុសត្វ និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ព្យាយាម​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណា ក៏​មិន​អាចជួយ​បានដែរ ដោយសារតែ​ស្ថានភាព​សុខភាព​ចុះខ្សោយ​ខ្លាំង និង​របួសធ្ងន់​។​
 
​ទាក់ទង​នឹង​ករណី​ទន្សោង​ងាប់​នេះ ក្រសួងបរិស្ថាន​កំពុងតែ​តាមដាន​វែកញែក​រក​ជនល្មើស ដើម្បី​យកមក​ដោះស្រាយ​តាម​និ​តី​វិធី​ច្បាប់​។​
 
សូម​ទស្សនា​វីដេអូ ដែល​បានមកពី​ក្រសួងបរិស្ថាន​ដូចតទៅ​៖
 
ទន្សោង ដែល​បាត់​បង់ជីវិត ត្រូវបាន​យកទៅ​កប់​នៅក្នុង​ស្នាក់ការ​ព្រៃ​សហគមន៍ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ  
​គិត​ត្រឹម​ខែមករា រហូតដល់​ខែឧសភា ឆ្នាំ​២០២០ នេះ កម្ពុជា បាត់បង់​សត្វ​ទន្សោង​ចំនួន​៤​ក្បាល​ហើយ ដោយ​១​ក្បាល​ស្លាប់​ដោយសារ​ជាប់អន្ទាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ ,១​ក្បាល​ស្លាប់​ដោយសារ​ព្រានព្រៃ​បាញ់​នៅក្នុង​ខេត្តមណ្ឌលគិរី និង​១​ក្បាល​ទៀត​ស្លាប់​ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើតាម​ការបញ្ជាក់​របស់ នេត្រ ភក្ត្រា​ដដែល​។
 
​បើតាម​របាយការណ៍​សិក្សា​របស់​ក្រសួងបរិស្ថាន សត្វ​ទន្សោង​មាន​វត្ត​មាននៅ​កម្ពុជា​សរុប ចន្លោះ​ពី ២៧០០ ទៅ ៥៧០០ ក្បាល​។ ចំនួន​នេះ​បានធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​កន្លែង​ដែលមាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​សត្វ​ទន្សោង​សរុប​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន​ស្មានថា​មាន​ចន្លោះ​ពី ៥៩០០ ទៅ ១១០០០ ក្បាល​៕

ដោយ៖ ថ្មីៗ​ © រក្សាសិទ្ធិដោយ thmeythmey.com