Thmey Thmey 25
រស់នៅ​ភាគ​ឦសាន​កុមារី យ៉ង់ ស្រី​នី​ត មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​អ្នកចម្រៀង និង​គ្រូបង្រៀន​
13/11/2020 5:00 pm មណ្ឌលគីរី ​មាន​សម្បុរ​ខ្មៅ​ស្រអែម ដើរ​លក់​ចេកឆាប ក្នុង​សហគមន៍​ដាក់​ដាំ នោះ​គឺ​កុមារី យ៉ង់ ស្រី​នី​ត ដែលមាន​សំឡេង​ពិ​រោះ និង​តែង​ប្រើប្រាស់​ទឹកដម​សំឡេង​របស់ខ្លួន​ច្រៀង​ឲ្យ​ភ្ញៀវទេសចរ​ស្ដាប់ ដើម្បី​លក់​ចេកឆាប​។ កុមារី​វ័យ ១១​ឆ្នាំ​រូបនេះ មាន​ក្ដី​ស្រម័យ​ចង់​ក្លាយជា អ្នកចម្រៀង និង​គ្រូបង្រៀន​ម្នាក់​នៅ​ថ្ងៃ​អនាគត​។

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​កុមារី យ៉ង់ ស្រី​នី​ត ដូចតទៅ​៖ 

​សិក្សា​ថ្នាក់​ទី​៥ នៅ​សាលាបឋមសិក្សា​ដាក់​ដាំ ក្នុង​ខេត្តមណ្ឌលគិរី កុមារី យ៉ង់ ស្រី​នី​ត មាន​ចំណូលចិត្ត​ផ្នែក​សិល្បៈ ដែល​តែងតែ​ច្រៀង​លេង​នៅពេល​ទំនេរ​។ ទោះបីជា​ខ្លួន​ចូលចិត្ត​ច្រៀង និង​មាន​ទឹកដម​សំឡេង​ពិ​រោះ ប៉ុន្តែ​កុមារី​រូបនេះ មានបំណង​ប្រាថ្នា​មួយទៀត​គឺ ចង់​ក្លាយជា​គ្រូបង្រៀន​មួយរូប ក្រៅពី​មាន​ក្ដី​ស្រមៃ​ជា​អ្នកចម្រៀង​។ កុមារី យ៉ង់ ស្រី​នី​ត រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់ ព្រោះ​គ្រូបង្រៀន​មាន​ប្រាក់ខែ ហើយ​រកលុយ​បាន​ស្រួល​។ មួយទៀត​ខ្ញុំ​ក៏​ចង់​ក្លាយជា​អ្នកចម្រៀង​»​។​



​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ តុលា​-១ វិច្ឆិកា ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner បានរៀបចំ​ដំណើរ​កម្សាន្ត​បោះតង់​រយៈពេល ៣​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​។ តាមរយៈ​ដំណើរ​កម្សាន្ត បាន​នាំ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា នៅក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​៕




ដោយ៖ ញឹក ស្រី​ល័​ក្ខ និង ជឿន ស្រី​ណ​យ​ © រក្សាសិទ្ធិដោយ thmeythmey25.com