Thmey Thmey 25
២៥ខេត្ត/រាជធានី
26 នាទី . ភ្នំពេញ «​កំពត​ឋានសួគ៌​» ទេសចរណ៍​កែច្នៃ​ដ៏​ស្រស់ស្អាត​ក្នុង​ទឹកដី​កំពត​!

កំពត​៖«​កំពត​ឋានសួគ៌​» ជាទី​កម្សាន្ត​បែប​កែច្នៃ​ថ្មី​មួយ​នៅ​ខេត្តកំពត ដែលមាន​ទេសភាព​ស្អាត បរិយាកាស​ស្រស់ស្រាយ និង​ជាទី​ពេញនិយម​សម្រាប់​អ្នក​ស្រឡាញ់​ការថតរូប​។ «​កំពត​ឋានសួគ៌​» ដែល​ស្ថិតនៅ​ក្នុងភូមិ​អង្គ ឃុំ​ត្រពាំង​ព្រឹង ស្រុក​ទឹកឈូរ មាន​សួនផ្កា​ឈូករ័ត្ន​, សួនផ្កា​ចម្រុះ ដែល​ភ្ញៀវទេសចរ​អាច​ផ្ដិត​យក​រូបភាព​បាន​យ៉ាង​ស្រស់ស្អាត​។

23 ម៉ោង . ឧត្តរមានជ័យ ទន្សោង ដែល​បាត់​បង់ជីវិត ត្រូវបាន​យកទៅ​កប់​នៅក្នុង​ស្នាក់ការ​ព្រៃ​សហគមន៍ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

ភ្នំពេញ​៖ សត្វ​ទន្សោង ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ជាប់អន្ទាក់​ព្រាន កាលពី​ថ្ងៃទី​២៤ ឧសភា ត្រូវបាន​អាជ្ញាធរ​យកទៅ​កប់​នៅក្នុង​ទីស្នាក់ការ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ព្រះសង្ឃ និង​សមាជិក​នៃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​បានធ្វើ​ពិធី​បញ្ចុះសព​ទន្សោង នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា​នេះ​។​

23 ម៉ោង . រតនគីរី ជីវិត សត្វ​ដំរី នៅក្នុង​ខេត្តរតនគិរី

​ប្រទេស​កម្ពុជា​ទាំងមូល​មាន​សត្វ​ដំរី​សរុប​ចំនួន​ប្រមាណ​ជាជាង​៣០០​ក្បាល​ក្នុងនោះ​ដំរី​ស្រុក​មាន​ចំនួន​៧២​ក្បាល និង​ដំរីព្រៃ​២៥០​ក្បាល​។​

1 ថ្ងៃ . ភ្នំពេញ រចនា វាំងនន​៖ បទពិសោធន៍ និង​ការទទួលខុសត្រូវ​!

​ហាង រចនា វាំងនន ដែលមាន​បទពិសោធន៍​ការងារ​ជាង​១០​ឆ្នាំកន្លងមក​ហើយ​នោះ ផ្តល់​សេវាកម្ម​ជាមួយនឹង​ការទទួលខុសត្រូវ​ខ្ពស់បំផុត​។​

1 ថ្ងៃ . រតនគីរី សព​ដំរី បាក់​ម៉ៃ ត្រូវ​បានរៀបចំ​ស្របទៅតាម​ប្រពៃណី​អ្នកស្រុក​ជនជាតិភាគតិច​

​ភ្នំពេញ​៖ ដំរី​ឈ្មោល​ឈ្មោះ​«​បាក់​ម៉ៃ​»​ដែល​បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​កន្លងមក ត្រូវបាន​ក្រុមការងារ​នៃ​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា រៀបចំ​ពិធី​បញ្ចុះ​ស្របទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​អ្នកស្រុក​ខេត្តរតនគិរី​។ ព្រះរាជាណាចក្រ​កម្ពុជា មាន​សត្វ​ដំរី​នៅសល់​ប្រមាណ​ជាជាង​៥០០​ក្បាល ក្នុងនោះ ដំរី​ស្រុក​ត្រូវបាន​គេ​រាយការណ៍​ថា មាន​ចំនួន​ជាង​៧០​ក្បាល​។ បាក់​ម៉ៃ អាយុ​៣៤​ឆ្នាំ​...

1 ថ្ងៃ . ឧត្តរមានជ័យ ក្រសួងបរិស្ថាន​កំពុង​តាមរក​ជនល្មើស ដែល​ដាក់​អន្ទាក់​លើ​សត្វ​ទន្សោង និង​ខ្ទីង​

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​កំពុង​តាមរក​ជនល្មើស ដែល​ដាក់​អន្ទាក់​លើ​សត្វ​ទន្សោង និង​ខ្ទីង ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ សត្វ​ទន្សោង និង​ខ្ទីង នេះ បាន​ងាប់ ដោយសារ​ជាប់អន្ទាក់ និង​សម្លាប់​។​---

1 ថ្ងៃ . បន្ទាយមានជ័យ សេដ្ឋកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​, ទេសចរណ៍ និង​រ៉ែ​

​ភ្នំពេញ​៖ ឧ​ត្ត​រ​មានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ វិស័យសេដ្ឋកិច្ច​នៅ​ខេត្ត​នេះ ពឹង​ផ្អែកលើ​វិស័យ​សំខាន់​ចំនួន ៣ រួមមាន វិស័យ​កសិកម្ម​, វិស័យ​ទេសចរណ៍ និង​វិស័យ​រ៉ែ​។ នេះ​បើតាម​របាយការណ៍​វឌ្ឍនភាព​របស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចេញផ្សាយ​ថ្ងៃទី​១៩ ឧសភា​។​---

1 ថ្ងៃ . កំពង់ស្ពឺ «​ខ្នង​ផ្សា​» តំបន់​ទេសចរណ៍​ព្រៃភ្នំ​ដ៏​ទាក់ទាញ​នៅ​ព្រំប្រទល់​កំពង់ស្ពឺ និង​កោះកុង​

​មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង «​ខ្នង​ផ្សា​» ជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ ដែលមាន​ទេសភាព​ស្រស់ត្រកាល​លាក់​ខ្លួន​នៅក្នុង​ព្រៃ​។ បើតាម​លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ តំបន់​ខ្នង​ផ្សា​នេះ ទាក់ទាញ​ខ្លាំង ដោយសារ​ទេសភាព​ដ៏​ស្រស់ស្អាត​។

1 ថ្ងៃ . ភ្នំពេញ លោក ម៉ៅ ធនិន​៖ «​ពលរដ្ឋ ៧៥​ភាគរយ​នៅ​ខេត្តពោធិ៍សាត់ ប្រកប​របរ​កសិកម្ម​»

ភ្នំពេញ​៖ ខេត្តពោធិ៍សាត់ មាន​ប្រជាជន​រស់នៅ​ចំនួន ៤៩​ម៉ឺន​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋ ៧៥​ភាគរយ ប្រកប​របរ​កសិកម្ម និង​២៥​ភាគរយ ជា​សេវាករ ពាណិជ្ជករ និង​មន្ត្រីរាជការ​។ នេះ​បើតាម​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២១ ឧសភា​។​

1 ថ្ងៃ . ភ្នំពេញ មន្ត្រី​កសិកម្ម ៖​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក កើនឡើង​និង​រក្សា​តម្លៃ​ថេរ ក្រោយ​រឹតបន្តឹង​ការនាំ​ចូល​

​ភ្នំពេញ​៖ ចំណាត់ការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការ​រឹតបន្តឹង​ការ​នាំចូល​ជ្រូក បានធ្វើ​ឲ្យ​កំណើន​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា កើនឡើង​និង​រក្សាបាន​តម្លៃ​ថេរ មិន​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ដែល​ចិញ្ចឹម​ក្នុងស្រុក​។ តាម​គោលការណ៍​រឹតបន្តឹង​នេះ រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុន​ទៀត បើ​គ្មាន​ជំងឺ​រាតត្បាត កម្ពុជា​នឹងមាន​លទ្ធភាព​ផលិត​ជ្រូក​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុ...